វីដេអូ

ការអភិវឌ្ឍក្នុងសហគមន៍ជួយឲ្យបុរសម្នាក់នៅជួបជុំគ្រួសារ

លោក ទិត្យ ត បាន​ឱកាសធ្វើការនៅ​ក្បែរផ្ទះ ដោយលោកបានធ្វើជាអ្នក​ថែសួន ឲ្យក្រុមហ៊ុន​ ​ស៊ីម៉ង់ត៍ ខេ ស៊ីមេន (K-Cement)។ ឱកាសការងារនេះបានជួយឲ្យលោក រួចផុតពីការធ្វើចំណាកស្រុក ដែលប្រជាពលរដ្ឋកម្ពុជា​រាប់ពាន់នាក់នៅតាមតំបន់​ជនបទ​ ​ត្រូវផ្លាស់ទីកន្លែងរស់នៅទៅធ្វើការ នៅទីក្រុងឆ្ងាយពីផ្ទះ ឬទៅធ្វើការនៅប្រទេសថៃជាដើម។

ថតដោយកញ្ញា ខាន់ សុគុំមនោ និងកញ្ញា នូវ ពៅលក្ខិណា និងផលិតដោយលោក សាយ មុន្នី។